ទៅ
Usage Examples
Examples of each meaning in context. Some sentences use a synonym from the same meaning.
-
1 Verb
- ហ្វូងមនុស្សកកកុញទៅមើលបុណ្យអុំទូក។
- មុនទៅស្រែ គាត់ហូបបបរច្រូចទឹកស៊ីអ៊ីវ។
- ហេតុអ្វី នាងសម្រេចចិត្តទៅរៀនប្រទេសជប៉ុន?
- គាត់កក់សំបុត្រកប៉ាល់ហោះទៅបាងកកហើយ។
- គាត់ត្រូវការសំបុត្រឆ្លងដែន ដើម្បីធ្វើដំណើរទៅបរទេស។
- យើងធ្វើដំណើរទៅលេងឆ្នេរសមុទ្រជាគ្រួសារ ។
- ស្ថានទូតសង់បែរមុខទៅសមុទ្រ ។
- ខ្ញុំដើរផងរត់ផង ទើបទៅដល់ទាន់ពេល។
- ពាក់អាវធំមើលទៅសង្ហារ។
- ឥឡូវខ្ញុំកំពុងរវល់ សឹមរួចដៃសិន បានទៅ ។
- យកមេរៀននេះទៅថតចម្លងចែកគ្នារៀន។
- សិស្សត្រឡប់ទៅផ្ទះជាក្រុម។
- ឯងត្រូវឈរកន្លែងនេះ កុំទៅណា។
- គាត់ថាទុកសៀវភៅខ្ញុំត្រង់នេះ តែនៅឯណាទៅមិនឃើញ?
- វ៉ាកងធំ សិស្ស និស្សិត ត្រឡប់ទៅជួយការងារស្រែចំការរបស់ឪពុកម្តាយខ្លួន។
- គេជឿថាស្រាទំពាំងបាយជូរផឹកទៅល្អនឹងសុខភាព។
- គាត់ទិញកាតប៉ុស្តាល់សំរាប់សរសេរទៅមិត្តគាត់។
- សំបុត្រទៅកាណាដាបិទតែមប្រ៍ថ្លៃប៉ុន្មាន?
- ទៅទិញអីវ៉ាន់សំរាប់ទៅបុណ្យស្អែក។
- ស្ថានភាពសង្គមកាន់តែអាក្រក់ទៅៗ។
- គេដេកបែរក្បាលទៅត្បូង។
- ពីខ្លោងទ្វារវត្ត ទៅដល់វត្ត ចម្ងាយ១គីឡូម៉ែត្រ។
- យើងនាំគ្នាទៅលេងឆ្នេរសមុទ្រ នៅពាក់កណ្ដាលខែមីនា។
- រាល់អាទិត្យ គាត់ទៅវត្ត១ដងយ៉ាងតិច។
- ជាទូទៅថ្ងៃចន្ទ ក្មេងច្រើនយំក្រាញមិនទៅសាលា។
- សិស្សនេះធ្វើពុតឈឺមិនទៅរៀនថ្ងៃពុធ។
- វិស្សមកាលឆ្នាំមុន យើងបានទៅលេងអង្គរវត្ត។
- ដើមឈើដែលដកដាំកាលពីឆ្នាំទៅមួយ ចេញផ្កាហើយ។
- ក្នុងថ្នាក់នៅពេលជិតដល់ម៉ោង សិស្សនៅស្ងៀមចាំគ្រូឲ្យចេញទៅផ្ទះ។
- ស្អែកទៅស្រុកខ្មែរ។
- ទៅ(ស្រុកខ្មែរ)ស្អែក។
- ទៅស្រុកជប៉ុន។
- មិនទៅ។
- មិនទៅទេ។
- ទៅរៀន។
- មិនយកទៅ។
- បីថ្ងៃទៀត ទៅស្រុកខ្មែរ។
- ទៅ(កន្លែង)ណា?
- ទៅពេលណា?
- អ្នកណាទៅ?
- ទៅកន្លែងណា?
- ទៅកន្លែងណាឬ?
- ទៅពេលណាក៏បាន។
- ទៅ!
- កុំទៅ!
- ទៅស្អែក។
- នឹងទៅស្អែក។
- នឹងទៅតែមិនបានទៅ។
- មើលទៅគាត់មនុស្សល្អ។
- បង្ខំគាត់ឲ្យទៅ។
- បង្ខំឲ្យគាត់ទៅ។
- បង្ខំគាត់ឲ្យកូនគាត់ទៅ។
- ទៅបាន។
- ទៅមិនបាន។
- ដែលទៅស្រុកខ្មែរ។
- គាត់ប្រាប់ខ្ញុំថាទៅ។
- គាត់ទៅជាមួយបងប្រុសគាត់។
- ទៅណាដែរ?
- បើទៅស្រុកខ្មែរ គួរមើលប្រាសាទអង្គរវត្ត។
- សន្សំលុយដើម្បីទៅស្រុកខ្មែរ។
- សន្សំលុយដើម្បីឲ្យកូនទៅស្រុកខ្មែរ។
- អញ្ចឹង ខំរៀនតទៅទៀតណា៎។
- អញ្ចឹង ខ្ញុំអាចទៅចុះបំពេញកម្មសិក្សាបាន មែនទេ?
- ចាប់ពីសែ្អកទៅ ខ្ញុំទៅដោយខ្លួនឯង។
- លោកអាចទៅមា្នក់ឯងបាន មែនទេ?
- បាទ ទៅបាន។
- មើលទៅ គួរឲ្យឆ្ងាញ់ណាស់។ អរគុណ។
- ជួយទិញដប់ទៅ។ ខ្ញុំលក់ជូនមួយម៉ឺនបួន។
- តាមប្រវត្តិរូបរបស់នាង នាងបានទៅរៀនប្រទេសជប៉ុន មែនទេ?
- លោកយ៉ាម៉ាដា ខ្ញុំឮថា លោកទៅស្ទូចត្រីពីម្សិលមិញ។
- ឆាប់ម៉្លេះ? មុននឹងចេញទៅធ្វើការ លោកធ្វើអ្វីខ្លះ?
- ចាស តាមរបាយការណ៍ជំរឿនទូទៅឆាំ្ន ១៩៩៨ នេះ មានប្រមាណ ១២ លាននាក់។
- មើលទៅ វានឹងកា្លយទៅជាសមា្ភរៈគួរឲ្យចង់រៀនមិនខាន។
- ប៉ានាងស្រឡាញ់កូនស្រីណាស់ មើលទៅ។
- មើលទៅ គាត់ជាមនុស្សស្លូត។
- មិនសូវកាចប៉ុន្មានទេ មើលទៅ។
- លោកសំណាង សូមជួយយកសំបុត្រនេះទៅប៉ុស្តិ៍ផង។
- បាទ បើការងារចេញទៅក្រៅ ខ្ញុំគិតថា លោកភិរម្យចង់ទៅជាង។
- អញ្ចឹង សូមជួយយកឯកសារនេះទៅជូនលោកប្រធានចុះហត្ថលេខា បានទេ?
- លោកប្រធាន គាត់មិនចូលចិត្តឃើញមុខខ្ញុំទេ មើលទៅ។
- ចាក់ល្បាយនេះ ចូលទៅក្នុងល្ពៅ ហើយដាក់ចំហុយ។
- ចាស លោកគ្រូពេទ្យថា អាទិត្យក្រោយ ប្តីខ្ញុំអាចទៅធ្វើការបានហើយ។
- លោកសំណាង បើមានពេលសំរាកមួយអាទិត្យ លោកចង់ទៅលេងណា?
- ចង់ទៅកំពង់សោម។
- យើងនឹងទៅហាងតាមឆេ្នរ ផឹកស្រាបៀរ ជជែកគា្នឲ្យអស់ដៃម្តង។
- នាងចង់ទៅមើលកុនទេ?
- ចង់ទៅណាស់។ អ្នកណាទៅខ្លះ?
- អញ្ចឹង ខ្ញុំបបួលលោកភិរម្យទៅជាមួយដែរ។
- ផ្ទុយទៅវិញ បើលោកមិនគោរពតាម លោកទាយទៅមើល។
- ការងារអ្វីខ្លះទៅ?
- ហើយពេលចូលទៅក្នុងវិហារ ត្រូវដោះស្បែកជើងទៀតផង។
- អញ្ចឹង ខ្ញុំនឹងទៅមិនខាន។
- ខ្ញុំត្រូវទៅម៉ោង៤រសៀល មែនទេ?
- ដានី ទៅញ៉ាំការនេះដែរឬទេ?
- ចាស ទៅ។
- ខ្ញុំចង់បានបន្ទប់នៅជាន់ទីបី បង្អួចបែរទៅរកថ្នល់ធំខាងមុខ។
- មើលទៅ ដូចសុភាពណាស់។
Pronunciations
Other Languages
Burmese
- Verb
Croatian
- Verb
Dutch
- Verb
Filipino
- Verb
Finnish
- Verb
German
- Verb
Indonesian
Korean
- Verb
Lao
- Verb
Latin
- Verb
Mandarin Chinese (Simplified)
- Verb
Mongolian
- Verb
Portuguese
Portuguese (Brazil)
- Verb
Russian
- Verb
Slovenian
- Verb
Standard Arabic
- Verb
Standard Malay
Thai
- Verb
Turkish
- Verb
Urdu
- Verb
Uzbek
- Verb
Vietnamese
- Verb
Dictionary sources
- TUFS Basic Khmer Wordnet License Francis Bond, Hiroki Nomoto, Luís Morgado da Costa, and Arthur Bond. 2020. Linking the TUFS Basic Vocabulary to the Open Multilingual Wordnet. In Proceedings of the Twelfth Language Resources and Evaluation Conference, pages 3181–3188, Marseille, France. European Language Resources Association. https://aclanthology.org/2020.lrec-1.389/